គួរចំណាយពេលវេលាខ្លះនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងសាងអនុស្សារីយ៍ល្អ ឲ្យបានច្រើន ទើបធ្វើឲ្យស្នេហាមួយនេះរឹងមាំ… (មានរូបភាពជាច្រើន)ហ្វេសប៊ុក៖ មនុស្សពីរនាក់ ដែលមាននិស្ស័យបានជួបគ្នា រហូតឈានដល់ថ្ងៃរៀបមង្គលការ ចាប់ដៃគ្នាសាងគ្រួសារ យ៉ាងមានសុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នងនោះ
ទាល់តែអ្នកទាំងពីរនាក់ ចេះអាណិត ស្រលាញ់ យោគយល់ អធ្យាស្រ័យ មើលថែ ព្រមសូម្បីតែជីវិតក៏ហ៊ានប្រគល់ជូនគ្នា ហើយពេលនៅជាមួយគ្នាមានក្តីសុខ នេះទើបគេហៅថា ជីវិតគូរពិប្រាដកមែនទេ?ស្នេហាគឺជារឿងមួយដ៏ស្រស់ស្អាត ពេលបាននៅជិតគ្នា ឬក៏គ្រាន់តែគិត អ្នកក៏មានអារម្មណ៍ថាមានក្តីសុខ ព្រោះបាននៅជិតមនុស្សដែលខ្លួនស្រលាញ់ ពេញចិត្ត ហើយនិងព្រមមើលថែយើងអស់មួយជីវិត ។ ស្នេហានេះ មិនដែលបានបំផ្លាញអ្នកណាម្នាក់នោះទេ គ្រាន់តែយើងត្រូវប្រើវាយ៉ាងណាឲ្យជីវិតគូរមួយនេះ
រស់នៅបានសេចក្តីសុខ ។យ៉ាងណាមិញ បើយើងងាកមកមើលគូរស្នេហ៍មួយគូរនេះវិញ ពិតជាមានភាពផ្អែមល្អែមនិងគ្នាខ្លាំងណាស់ ។ នៅក្នុងគណនីហ្វេសប៊ុករបស់គាត់បានសរសេរពាក្យយ៉ាងខ្លីថា “អរគុណដែលនាំអូនមកកន្លែងអូនប្រាថ្នា។ជាការពិតណាស់ បើសិនជាយើងបានទៅកន្លែងមួយដែលយើងប្រាថ្នាជាមួយនឹងមនុស្សដែលយើងស្រលាញ់ នោះទីកន្លែងនោះកាន់តែស្រស់ស្អាត មានន័យ ហើយវានិងឋិតនៅក្នុងការចងចាំរបស់យើងជាប់ជានិច្ច៕
BY SOKEA, Source : LPTKhmer
0 Comments