បុរសដែលជាប់ក្នុងរូបភ្នំនោះ ពេលនេះមិនទាន់យកចេញបានទេ ខណៈជនរងគ្រោះកំពុងតែមានសភាពទន់ខ្សោយទៅៗហើយ ....(មានវីដេអូ)

បុរសដែលជាប់ក្នុងរូបភ្នំនោះ ពេលនេះមិនទាន់យកចេញបានទេ ខណៈជនរងគ្រោះកំពុងតែមានសភាពទន់ខ្សោយទៅៗហើយ ....(មានវីដេអូ)

បាត់ដំបង៖ បុរសម្នាក់ ស៊ុម បូរា អាយុ២៨ឆ្នាំ រស់នៅភូមទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឡើងចូលក្នុងរូងភ្នំហុងទឹក ស្ថិតនៅភូមិហុងទឹក ឃុំ បារាំងធ្លាក់ ស្រុកភ្នំព្រឹក ដើម្បីកើបអាចម៌ប្រជៀវ ហើយបានកៀបជាប់ក្នុងរូងភ្នំ 

Video 


បើយោងទៅតាមពាក្យសម្តីរបស់បងប្រុសម្នាក់ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់បានប្រាប់ឲ្យដឹងថា បុរសដែលបានធ្លាក់ចូលក្នុងគំលាតថ្មរនោះមានអាយុប្រហែលជា២០ឆ្នាំជាងហើយគាត់មានគ្រួសារនិងប្រពន្ធកូនតែដោយសារតែជីវភាពនៅក្នុងគ្រួសារតមានភាពខ្វះខាតនិងក្រីក្រខ្លាំងទើបសម្រេចចិត្តឡើងទៅលើភ្នំដើម្បីយកអាចម៍ប្រជៀវលក់ ហើយមូលហេតុដែធ្វើឲ្យធ្លាក់នោះគឺដោយសារតែគាត់បានធ្លាក់ពិលចូលក្នុងគំលាតថ្មរនោះទើបធ្វើឲ្យគាត់ខំចូលទៅក្នុងគំលាតនោះដើម្បីយកពិលតែជាអកុសលទើបធ្វើឲ្យគាត់ជាប់នៅក្នុងនោះតែម្តង បន្ទាប់ពីជាប់នៅក្នុងនោះបានគាត់ដាច់បាយដាច់ទឹករយៈពេល៤ថ្ងៃហើយ។ 

បើ​តាម​ប្រភព​ពី​ម្តាយ​ជនរង​គ្រោះ​បាន​ឲ្យដឹង​ថា​មុន​ថ្ងៃ​កើត​ហេតុ​នៅថ្ងៃ​ទី ៤ សីហា ឆ្នាំ ២០១៩​ ម៉ោង​៥​ព្រឹក​​ជនរងគ្រោះ​បាន​ចេញ​បាត់​ពីផ្ទះ​គ្មាន​​ដំណឹង រយៈ​ពេល ៣​ថ្ងៃក្រោយ ​ទើប​មាន​ការ​ផ្អើល​ឆោឡោ​ដើរ​រក​រហូត​មក​ដល់ថ្ងៃ​ទី ៦ សីហា វេលា​ម៉ោង១០​យប់ទើប​រកឃើញ​ជាប់ក្នុងរូង​ភ្នំ។

ជនរង​គ្រោះ​នៅនិយាយ​បាន​នៅឡើយ​ហើយ​បាន​ប្រាប់ថា​ខ្លួន​បាន​កើប​អាចម៌​ត្រជៀវ ភ្លាមនោះ​ក៏​បាន​ជ្រុះកែវ​ពិល ហើយ​ខ្លួនក៏​បាន​ដើររ​ក ក៏​រ​អិលធ្លាក់​ជាប់​ក្នុងគំលាត​ថ្ម​ថយ​ក៏​អត់រួ​ច ស្ថិត​នៅ​ជួរភ្នំ​ចក្រី ភូមិ​ក្បាល​ហុង ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់​ដំបង។ ឥឡូវនេះ​កំលាំង​សម្ថកិច្ច​កំពុងចូល​ជួយ​សង្គ្រោះ​មានការ​ចូលរួមពី​សំណាក់​គ្រូពេទ្យ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។ បច្ចុប្បន្នសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានពិសេសស្ថាប័នពាក់ព័ន្ធ រួមជាមួយនឹងប្រជាពលរដ្ឋកំពុងរកដំណោះស្រាយ ដើម្បីយកជនរងគ្រោះចេញពីល្អាងថ្មដ៏តូចចង្អៀតនេះ ព្រោះនៅពេលនេះជនរងគ្រោះមានសភាពទន់ខ្សោយខ្លាំងណាស់ហើយ ចំណែកក្រុមគ្រួសារក៏បានធ្វើពិធីសាសនានៅកន្លែងកើតហេតុផងដែរ ដោយបន់ស្រន់ សែនព្រេន ក្រែងមានខុសមាត់ខុសក ដល់អ្នកតាម្ចាស់ស្រុក ដែលថែរក្សានៅកន្លែងនោះ៕

Post a Comment

0 Comments