ចំនួនអ្នកស្លាប់ បានកើនឡើងរហូតដល់ ៣២នាក់ហើយខណៈពេលដែលអ្នកបាត់ខ្លួន ១៦នាក់ ក្រោយពេលដែលព្យុះទីហ្វុង Lekima វាយប្រហារឆ្នេរភាគខាងត្បូងទីក្រុងសៀងហៃកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។
យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ប្រជាជនជាង ១លាននាក់ ត្រូវបានជម្លៀសខ្លួនចេញពីឆ្នេរមុនពេលដែលខ្យល់ព្យុះវាយប្រហារ ហើយអ្នកជួយសង្គ្រោះជាង ១៨០ក្រុម និងអ្នកពន្លត់អគ្គិភ័យ ៣៦ ០០០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីប្រុងប្រៀបធ្វើប្រតិបត្តិការ។ លើសពីនេះទៀត ជើងហោះហើរជាច្រើន ត្រូវបានលុបចោលខណៈពេលដែលរថភ្លើងល្បឿនលឿនរវាងទីក្រុងសៀងហៃ ទៅកាន់ទីក្រុងផ្សេងត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។
គួរឲ្យដឹងថា នេះជាព្យុះទីហ្វុងលើកទី ៩ហើយដែលបានវាយប្រហារមកលើប្រទេសចិនក្នុងឆ្នាំនេះ ដែលបណ្ដាលឲ្យខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាង ២,១ប៊ីលានដុល្លារផងដែរ៕
0 Comments