ថាមែនៗថាចាប់គឺចាប់ ក្រសួងសាធារណការ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី

ថាមែនៗថាចាប់គឺចាប់ ក្រសួងសាធារណការ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី

កម្ពុជា៖ ក្តៅៗពី ក្រសួងសាធារណការ បានប្រកាស់ជាសារធារណៈឲ្យបានដឹងថា នឹងព្រមានចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធីច្បាប់។​ ដោយយោងទៅតាមសារពត៍មាននៅក្នុងស្រុកឲ្យបានដឹងថា​(FRESH NEWS)"(ភ្នំពេញ)៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជួន នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ ក្នុងសេចក្តីជូនដំណឹង ស្ដីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះបានឲ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា យានជំនិះមួយចំនួនបានបំពាក់ផ្លាកលេខសម្គាល់យានជំនិះ មិនត្រឹមត្រីវ ដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឲ្យបាត់លក្ខណៈសម្គាល់។ ជាពិសេសបានច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្លាកលេខសម្គាល់យានជំនិះ ទាំងអស់ត្រូវចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជួន លើកលែងតែផ្លាកលេខនគរបាល និងផ្លាកលេខខេមរភូមិន្ទ ដែលត្រូវចេញដោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ភាព មិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖ ១៖ គ្រប់យានជំនិះ មុនធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជី ដើម្បីទទួលបានបណ្ណសម្គាល់ និងផ្លាកលេខឲ្យបានត្រឹមត្រូវតាមនីតិវិធី ២៖ ផ្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ តាមយានជំនិះដែលបានចុះបញ្ជី ៣៖ ហាមយកផ្លាកលេខសម្គាល់យានជំនិះ ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះ ផ្សេងដែលនាំចូលមិនស្របច្បាប់ ៤៖ ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែលផ្ទុយពីផ្លាកលេខចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ៥៖ ហាមផ្ទុក កសម្ភារ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឲ្យបាំងផ្លាកលេខ ៦៖ នៅពេលយានជំនិះខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូវបំពេញកាតព្វកិច្ចលុបចេញពីបញ្ជីយានជំនិះ ដោយនាំយកមកនូវបណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានបញ្ជាក់ថា «អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលបានប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី»៕"

Post a Comment

0 Comments